khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន ​បាន​បន្តគោរព​ប្រតិបត្ត​វប្បធម៌ នៃ​ក្តី​អាណិត​ស្រឡាញ់ និងសិល្បៈ នៃ​ការ​ចែក​រំលែក​តាម​សង្វាក់​ភ្លៀង​រលឹម ជូន​កង​កម្លាំង​នៅ​តាម​គោលដៅ​ការពារ​សន្តិសុខ​ផង និង​ចូល​រួម​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ-១៩​ក្នុង​ភូមិសាស្ត្រ ខណ្ឌ​ពោធិ៍សែនជ័យ​រាជធានី​ភ្នំពេញ
     
    ចែករំលែក ៖

    នៅថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១២:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានបន្តគោរពប្រតិបត្តវប្បធម៌ នៃក្តីអាណិតស្រឡាញ់ និងសិល្បៈ នៃការចែករំលែកតាមសង្វាក់ភ្លៀងរលឹម ជូនកងកម្លាំងនៅតាមគោលដៅការពារសន្តិសុខផង និងចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ក្នុងភូមិសាស្ត្រ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ដើម្បីលើកទឹកចិត្តចំពោះការខិតខំបំពេញការងារដោយពុំគិតពីការហត់នឿយ និងជួបការខ្វះខាតក្នុងជីវភាពខ្លះៗ តែមិនបានទម្លាក់ដៃការងារឡើយ។ សូមគោរពកោតសរសើរចំពោះការខិតខំ និងបន្តរួមគ្នាអនុវត្តវិធានការ ៣ការពារ និង៣កុំ ឱ្យបានម៉ឺងម៉ាត់ជាប់ជាប្រចាំ ធ្វើការប្តូរឥរិយាបថក្នុងបរិបទថ្មី ដោយធ្វើការរស់នៅតាមបែបគន្លងថ្មី និងទៅចូលរួមចាក់វ៉ាក់សាំងទាំងអស់គ្នា ស្របតាមផែនការណែនាំរបស់រាជរដ្ឋាភិបាល។ នាឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភជូននូវអង្ករ ៨០គីឡូក្រាម និងកន្សែងពោះគោ ៦កន្សែង។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក